សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្រសួង​​រ៉ែ​ និង​ថាម​ពល​ បាន​ជូន​ដំណឹង​ទៅ​ដល់​និស្សិត​ និង​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថាក្រសួង​នឹង​​រៀប​ចំ​ការ​ប្រឡង​​ប្រជែង​ជ្រើស​រើស​មន្រ្តី​រាជ​ការ​​ស៊ីវិល​ក្រប​ខណ្ឌ​ថ្មី​ (ប្រភេទ​"ក") ចំនួន​៨​កន្លែង ឱ្យ​ចូល​បម្រើ​ការងារនៅ​​ទី​ស្តី​ការ​​ក្រសួង​និង​នៅ​មន្ទីរ​រ៉ែនិង​ថាម​ពល​ខេត្ត​។ សម្រាប់​​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ប្រលង​ប្រជែង​ជ្រើស​រើស​មន្រ្តី​នេះ ​នឹង​ធ្វើ​ជា​វិញ្ញាសា​ចំនួន​ពី​រ​លើក។ ព័ត៌មាន​លម្អិត​សូម​មើល​​សេចក្តី​ជូន​ដំណឹង​ភ្ជាប់​​នៅ​ខាង​ក្រោម​នេះ​៖